៥ គន្លឹះធ្វើអោយកុំព្យូទ័រ អ្នកដើលឿនជាងមុន!
ជាទៅមនុស្សភាគច្រើនតែង តែ រអូរទាំដោយសារតែកុំព្យូទ័ររបស់ពួកគេដើយឺតដូចក្តាមដើរចឹង! តើបណ្តាលមកពីមូលហេតុអ្វី? មានដំណោះស្រាយអត់ អាយធី? ចំលើយ៖ មាន
ទី១៖ សួរថាតើកុំព្យូទ័រ Hardware អ្នកទាំងអស់គ្នាមាន RAM (Random Access Memory), CPU (central processing unit), HDD (hard disk drive) ទំហំប៉ុណ្ណាដែល? ជាទូទៅសម្រាប់កាងារដែលធ្វើភាគច្រើនជាមួយកាងាររដ្ធបាលដូចជា៖ Word, Excel, PowerPoint, Outlook នឹងកម្មវិធីដែលប្រើប្រាស់ Resource Hardware តូចៗ ពួកយើងណែនាំអ្នកទាំងអស់គ្នាប្រើប្រាស់ Hardware កុំព្យូទ័រ ៖
- CPU: Core i5 (Generation 6 or 7)
- RAM: 4 GB
- HDD: 500GB
ទី២៖ ចុះកម្មវិធីដែល Running លើកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាមានអ្វីខ្លះ? ហើយកម្មវិធីអ្នកទាំងអស់គ្នា កំពុង ប្រើនោះប្រើប្រាស់ Resource Hardware កុំព្យូទ័រខ្លាំងរឺអត់?
តាមរយះអត្ថបទខាងលើ ITkhmerTraining ចង់បង្ហាញអោយអ្នកទាំងអស់គ្នាបានយល់កាន់តែ ច្បាស់អំពីកាប្រើប្រាស់កុំព្យូរទ័រអោយមានប្រសិទ្ធភាព. ប្រសិនបើអ្នកទាំងអស់គ្នាបានពិនិត្យលើ hardware អ្នកទាំងអស់គ្នាមិនមានបញ្ហាអ្វីនោះទេ ម្យ៉ាងវិញទៀត Software វិញក៏មិនមានច្រើនដែរ ស្រាប់តែកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាដើយឹតខុសពីធម្មតា តោះសាកល្បង ៥ តិចនិចនេះបន្តិចមើល៖
១. សូមចូលទៅកាន់ Start key + Run វាយ %temp% លុបវាចោលទាំងអស់ពីព្រោះនោះជា temporary files ដែលសល់ពីកម្មវិធីដែលយើងប្រើប្រាស់រួចរាល់.
២. សូមចូលទៅកាន់ Start key + Run វាយ "Msconfig" វានឹងចេញផ្ទាំងមួយមក សូមចូលទៅ Startup => OpenTask Manager => ចុច startup មួយណាដែលអ្នកចង់បិទវា => ចុច Disable
Note*: Startup មួយចំនួនមិនត្រូវ Disable
៤. Right Click លើ Drive C: => Properties => Tools=> Optimize or Defragment => បន្ទាប់មកចុច Optimize
៥. ចូលទៅកាន់ Control Panel => ចេញផ្ទាំងមួយ ចុច Uninstall a Program => ចុច Software ណាមួយដែលចង់លុប => ចុច Uninstall/Change ជាស្រេច.
រក្សាសិទ្ធ៖ ITkhmerTraining




No comments: